វិធី​សម្អាត​ត្រចៀក​កូនតូច PDF Print E-mail
Wednesday, 23 November 2011 11:13
ត្រចៀក​របស់​កូនតូច ឪពុក​ម្តាយ​គួរ​ថែទាំ​សម្អាត ឲ្យបាន​ស្អាត និង​បាន​ត្រឹមត្រូវ ពិសេស​ក្រោយ​ពេល​ផ្ងូត​ទឹក ដោយ​អ្នក​ត្រូវ​ប្រើ​សំឡីជ្រលក់​ទឹក (​កុំឲ្យ​សើ​មជោក​ពេក​) ជូត​ស្លឹកត្រចៀក​កូនតូច ផ្នែក​ខាងក្រៅ និង​ខាងក្រោយ មិន​ត្រូវ​រុកចូល​ក្នុង​រន្ធ​ត្រចៀក​កូន​តូច​ទេ ព្រោះ​ក្នុង​រន្ធ​ត្រចៀក មាន​ក្រដាសត្រចៀក និង​ឆ្អឹង ៣ បន្ទះ បើ​អ្នក​យក​អ្វី​រុកចូល អាច​ប៉ះ​ត្រូវ​ក្រដាសត្រចៀក នាំ​ឲ្យ​រហែក បណ្តាល​ឲ្យ​កូន​ថ្លង់ ស្តាប់​មិនឮ​បាន ។ ម្យ៉ាងទៀត ពេល​ផ្ងូត​ទឹក ត្រូវ​ប្រយ័ត្ន​កុំឲ្យ​ទឹក​ចូលត្រចៀក​កូនតូ​ច ហើយ​ការប្រើ​ដែក​ខ្វារ​អាចម៍ត្រចៀក​កូនតូច ជា​ប្រការ​ត្រូវ​ហាម ៕

No comments:

Post a Comment